ក្រុមហ៊ុន ផេស៊ីហ្វិក កុំព្យូទ័រ ត្រូវបានបង្កើតឡើងតាំងពី ឆ្នាំ១៩៩៦ ដែលក្នុងកាលនោះមានឈ្មោះថា ផេស៊ីហ្វិក ស៊ីស្ទឹម។ ផេស៊ីហ្វិក ស៊ីស្ទឹម ត្រូវបានបង្កើតឡើងដោយលោក អ៊ូវយ៉ាង ហុង និងលោកស្រី ព្រំ លី ដែលមានទីតាំងស្ថិតនោះផ្ទះល្វែងមួយកន្លែងនៅទីក្រុងភ្នំពេញ។
ផេស៊ីហ្វិក ស៊ីស្ទឹម ០១ កក្កដា ១៩៩៦
ចាប់ផ្តើមពីការផ្គត់ផ្គង់ ម៉ាស៊ីនកុំព្យូទ័រ និងសម្ភារៈ គ្រឿងបន្លាស់ សម្រាប់សាលារៀន ក្រុមហ៊ុន ផេស៊ីហ្វិក ស៊ីស្ទឹម មានបុគ្គលិកត្រឹម៥នាក់ប៉ុណ្ណោះ ក្នុងនោះអ្នកលក់២នាក់ និងអ្នកផ្តល់សេវាកម្ម៣នាក់។ អ្វីដែល ផេស៊ីហ្វិក ស៊ីស្ទឹមធ្វើនៅពេលនោះគឺ រក្សាគុណភាពផលិតផល និងប្រសិទ្ធភាពនៃសេវាកម្ម ដែលជាហេតុធ្វើឲ្យអតិថិជនជាច្រើនមានជំនឿចិត្តខ្ពស់លើយើង។
ផេស៊ីហ្វិក ស៊ីស្ទឹម (២០០១-២០០៦)
យើងចាប់ផ្តើមពង្រីកទីផ្សារ ពង្រីកសេវាកម្ម ប៉ុន្តែនៅតែផ្តោតចំពោះតែការលក់រាយតែប៉ុណ្ណោះ។ បុគ្កលិករបស់យើងកើនឡើងពីរ៥នាក់ដល់១២នាក់ក្នុងឆ្នាំ ២០០១ ក្នុងនោះយើងនៅរក្សាអ្នកលក់ត្រឹមតែ២នាក់ដដែល ក្រៅពីនោះគឺជាអ្នកផ្តល់សេវាកម្ម ធ្វើឲ្យទាន់ពេលវេលា ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អតិថិជនរបស់យើង។
ដល់ឆ្នាំ ២០០៦ បុគ្គលិករបស់យើងចាប់ផ្តើមកើនឡើងដល់ជាង ២០នាក់ ដែលនោះ គឺពេលវេលាដែលពួកយើងចាប់ផ្តើមសម្លឹងឆ្ពោះទៅកាន់ទីផ្សារបោះដុំ។ មូលហេតុចម្បងគឺទីផ្សារគ្រឿងកុំព្យូទ័រនិងបណ្តាញ Network នៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមរីកលូតលាស់ខ្លាំង តម្រូវការក៏ច្រើន ហើយអ្នកលក់រាយផ្នែកនេះក៏កើនឡើងឥតឈប់ឈរ។
ផេស៊ីហ្វិក ស៊ីស្ទឹម (២០១០-២០១៣)
ក្រោយពីផ្លាស់ប្តូរពីការលក់រាយ ទៅជាអ្នកនាំចូល ចែកចាយ បោះដុំ ម៉ាស៊ីនកុំព្យូទ័រ និងសម្ភារៈបច្ចេកវិទ្យាគ្រប់បែបយ៉ាងតាំងពីឆ្នាំ ២០០៦ មក ក្រុមហ៊ុន ផេស៊ីហ្វិក ស៊ីស្ទឹម បានបន្ថែមបុគ្កលិករហូតដល់ ៣២នាក់ ដែលបែងចែកឲ្យមានតាមផ្នែកដូចជា ផ្នែកលក់ ផ្នែកអ្នកទីផ្សារ ផ្នែកដឹកជញ្ជូន ផ្នែកសេវាកម្ម ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ផ្នែកអ្នកគ្រប់គ្រងទូទៅ។
ជាការពិត ចាប់តាំងពីឆ្នាំ ២០០៩ រហូតមក យើងបានក្លាយជាក្រុមហ៊ុនតែមួយគត់ក្នុងការនាំចូល ចែកចាយ និងផ្តល់ជូននូវសេវាកម្មលើផលិតផលល្បីៗមួយចំនួនដូចជា…
- TP-Link (Networking Solutions)
- ATEN (Networking Solutions)
- TreeAce (UPS)
- CHUNG MEI (Alarming Systems)
- ZK Teco (HR Management Systems)
- ZeBex (POS solutions)
- TSC (Printing paSolutions)
- Techfine
ក្រៅពីនោះ ផេស៊ីហ្វិក ស៊ីស្ទឹម គឺជាអ្នកចែកចាយធំជាងគេនូវគ្រឿង សម្ភារៈបង្គុំ (Accessories) អគ្គិសនី កុំព្យូទ័រ ប្រព័ន្ធសន្តិសុខ ខ្សែបណ្តាញ និងជាច្រើនទៀត រហូតអតិថិជនទូទាំងប្រទេសទទួលស្គាល់ថា នៅផេស៊ីហ្វិក ស៊ីស្ទឹម អ្វីក៏មាន។
ច្រើនជាងនេះ ផេស៊ីហ្វិក ស៊ីស្ទឹម ក៏នៅមានផ្តល់ជូននូវសេវាកម្មមួយចំនួនទៀតដូចជា…
- ការបង្កើត និងថែទាំកម្មវិធីកុំព្យូទ័រ សម្រាប់ រោងចក្រ សហគ្រាសធំៗ
- ការបង្កើត និងថែទាំ គេហទំព័រ សម្រាប់គ្រប់វិស័យ
- ការផលិត កម្មវិធីគ្រប់គ្រងអាជីវកម្មខ្នាតតូច (POS Systems)
- ការទទួូល រៀបចំ ជួសជុល ថែទាំ ឧបករណ៍បច្ចេកវិទ្យាគ្រប់យ៉ាង កុំព្យូទ័រលើតុ កុំព្យូទ័រយូដៃ និងសម្ភារៈបណ្តាញផ្សេងៗទៀតជាច្រើន។
ដល់ឆ្នាំ ២០១៣ ផេស៊ីហ្វិក ស៊ីស្ទឹម មានបុគ្គលិកកើនដល់ ៤២នាក់ ធ្វើការតាមផ្នែកដូចជា ផ្នែកលក់ ផ្នែកអ្នកទីផ្សារ ផ្នែកដឹកជញ្ជូន ផ្នែកសេវាកម្ម ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ផ្នែកអ្នកគ្រប់គ្រងទូទៅ។ យើងនៅតែទទួលការទុកចិត្តខ្ពស់ពីអតិថិជនកាន់តែច្រើនទៅ រហូតបានក្លាយជាក្រុមហ៊ុនដែលអតិថិជនស្គាល់ច្បាស់ថា ជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាគ្រប់បែបយ៉ាង និងបង្កើតបានពាក្យតៗគ្នាថា «បើនៅកន្លែងផ្សេងមិនមានទេ នៅប៉ាស៊ីហ្វិក ស៊ីស្ទឹមច្បាស់ជាមាន»។
ផេស៊ីហ្វិក ស៊ីស្ទឹម ទៅ ផេស៊ីហ្វិក កុំព្យូទ័រ (២០១៧)
ចាប់តាំងពីឆ្នាំ ២០០៩ ដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ផេស៊ីហ្វិក កុំព្យូទ័រ (ផេស៊ីហ្វិក ស៊ីស្ទឹម) តែងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ អំពីសិទ្ធនៃការចែកចាយ នៅកម្ពុជាពីក្រុមហ៊ុន TP-Link ដែលចេញដោយ នាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិលោក Jeffrey Chao នៃ TP-Link TECHNOLOGIES CO., LTD។
ដោយសារតម្រូវការចាំបាច់ផ្នែកអាជីវកម្ម ក្រុមហ៊ុន ផេស៊ីហ្វិក ស៊ីស្ទឹម បានផ្លាស់ប្តូរ មកជាផេស៊ីហ្វិក កុំព្យូទ័រ នៅឆ្នាំ ២០១៧ ប៉ុន្តែសកម្មភាពអាជីវកម្មនៅដំណើរការដូចដើម មិនមានការប្រែប្រួសសូម្បី១% មិនតែប៉ុណ្ណោះយើងថែមទាំងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងឲ្យកាន់តែប្រសើរជាងមុនដូចជា ការបង្កើតឲ្យមានច្បាប់ និងបទបញ្ជារផ្ទៃក្នុងសម្រាប់ក្រុមហ៊ុន បង្កើតឲ្យមានអ្នកគ្រប់គ្រងតាមផ្នែកនិមួយៗ និងធ្វើការដោយឯករាជ្យ ដើម្បីផលប្រយោជន៍ និងគោលដៅតែមួយរបស់ក្រុមហ៊ុន។
ផេស៊ីហ្វិក កុំព្យូទ័រ (បច្ចុប្បន្ន)
ទោះជាយើងបានឆ្លងកាត់ពេលវេលាដ៏លំបាកកន្លងមក ប៉ុន្តែយើងនៅតែបន្តឈរជើងរឹងមាំ និងនៅតែជាដៃគូដ៏ជិតស្និទ្ធជាមួយអតិថិជនទូទាំងប្រទេស ពីព្រោះយើងមិនបោះបង់ក្តីស្រម៉ៃរួមគ្នារបស់យើងសូម្បីបន្តិចបន្តួចឡើយ។ បច្ចុប្បន្ន ក្រុមហ៊ុន ផេស៊ីហ្វិក កុំព្យូទ័រ បែងចែកជា៖
ផ្នែកស្តុក
ផ្នែកគ្រប់គ្រងធនធានមនុស្ស
ផ្នែកលក់ និងដឹកជញ្ជូន
ផ្នែកទីផ្សារ
ផ្នែកសេវាកម្ម និងអភិវឌ្ឍន៍
ផ្នែកគណនេយ្យ
សមិទ្ធផល (ផេស៊ីហ្វិក កុំព្យូទ័រ)
ទោះជាបានឆ្លងកាត់ពេលវេលាលំបាកច្រើន ប៉ុន្តែយើងក៏ទទួលបាននូវសមិទ្ធផលជាច្រើនចេញពីភាពលំបាកនោះដែរ។ បច្ចុប្បន្ន យើងមាន ច្រើនជាង …….. ទំនិញ នៅក្នុងស្តុក និងសេវាកម្មរាប់សិបទៀតនៅក្នុងដៃ ក្នុងនោះរួមមាន៖
- ឧបករណ៍គ្រប់គ្រងបណ្តាញ TP-Link
- ម៉ូនីទ័រ (DELL, SAMSUNG, AOC, DIAMOND…)
- កាមេរ៉ាសុវត្ថិភាព (TP-Link, TAPO)
- ឧបករណ៍បំពងសំលេង (SPEAKER)
- CPU, RAM, HARD DRIVE, USB Flash, និងច្រើនទៀត
- កម្មវិធីគ្រប់គ្រងអាជីវកម្មខ្នាតតូច (ស័ហ្វវែ)
- ឧបករណ៍បង្គំ (ACCESSARIES) ជាច្រើន
- ឧបករណ៍តំណរភ្ជាប់ (Connectors) ជាច្រើន
- និងច្រើនទៀត
ជាការពិត អ្វីដែលយើងមាននៅក្នុងស្តុកទាំងអស់ យើងផ្តោតការលក់សម្រាប់តែការបោះដុំតែប៉ុណ្ណោះ តែយើងក៏មិនបដិសេធអតិថិជនទិញរាយដែរ។ បច្ចុប្បន្នយើងកំពុងមានអតិថិជន ជាអ្នកលក់បន្ត នៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ជាសរុប យើងមាន..៖
ល.រ | ទីតាំង | ចំនួនហាង |
១ | ភ្នំពេញ | ច្រើនជាង ៣៥០ ហាង |
២ | បាត់ដំបង | ច្រើនជាង ២០ ហាង |
៣ | សៀមរាប | ច្រើនជាង ៤០ ហាង |
៤ | ខេត្តផ្សេងៗទៀត ទូទាំងប្រទេស | ច្រើនជាង ៨០ ហាង |
ក្រៅពីនោះ យើងមានអតិថិជន ដែលជាប្រភេទសេវាកម្ម និងគម្រោង ជាច្រើនទៀត ដែលអតិថិជនប្រភេទនេះ យើងក៏យកចិត្តទុកដាក់ផ្តល់ជូនពូកគេនូវតម្លៃពិសេសផងដែរ ដើម្បីធានានូវគុណភាពសេវាកម្ម និងជំនឿទុកចិត្ត ជាពិសេសគឺការផ្តល់នូវភាគលាភស្មើៗគ្នា ដែលជាគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន ផេស៊ីហ្វិក កុំព្យូទ័រ។
គោលដៅ (ផេស៊ីហ្វិក កុំព្យូទ័រ)
ជាការពិត ផេស៊ីហ្វិក កុំព្យូទ័រ មិនត្រឹមតែជាក្រុមហ៊ុន នាំចូល និងចែកចាយ ផលិតផលនាំមុខគេផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ យើងនៅបានបង្កើតនូវម៉ាក សញ្ញា ខ្លួនឯង នោះគឺ Diamond ដែលយើងបានចាប់ផ្តើមតាំងពីមុនឆ្នាំ ២០១៧មកម្លេះ។
Diamond គឺជាស្លាកសញ្ញាផលិតផលថ្មីបំផុត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ផេស៊ីហ្វិក កុំព្យូទ័រ ហើយដែលកំពុងតែដំណើរការលក់នៅលើទីផ្សារកម្ពុជារួចទៅហើយ នូវមុខទំនិញមួយចំនួនដូចជា….
- ទូរដាក់ម៉ាស៊ីនមេ (Rack Server Cabinet)
- ម៉ាស៊ីនកុំព្យូទ័រ POS
- ម៉ាស៊ីន ព្រីន ខ្នាតតូច POS
- ព្រីភ្លើង Power Trip (Electric Connector)
- ម៉ូនីទ័រ (Monitor)
បច្ចុប្បន្នយើងបាននឹងកំពុងសិក្សា និងត្រៀមផលិតនូវឧបករណ៍បង្គុំ និងតំណរភ្ជាប់ (Computer Accessories) ជាច្រើនប្រភេទទៀតដើម្បីផ្គត់ផ្គង់ឲ្យត្រូវតម្រូវការទីផ្សារនៅកម្ពុជា៕